អ្នកនឹងមិនអាចឃើញប្រទេសប៊ូតាន់ស្ថិតក្នុងបញ្ជីនៃបណ្ដាប្រទេសអ្នកមាននោះទេ ប៉ុន្តែ ក្នុងឆ្នាំ១៩៧២ ស្ដេចនៃប្រទេសប៊ូតាន់បាននិយាយថា រដ្ឋនៅក្នុងអាស៊ីខាងត្បូងដ៏តូចមួយនេះ នឹងមានចំនាត់ថ្នាក់ខ្ពស់ជាងនេះ បើមិនវាស់ដោយផលិតផលក្នុងស្រុកសរុបតែវាស់ដោយ សុភមង្គលក្នុងស្រុកសរុប ដោយបញ្ចូលកត្តា សតិអារម្មណ៍និងវប្បធម៌។ នាពេលនោះគំនិតរបស់គាត់ស្ដាប់ទៅគួរអោយអស់សំណើចណាស់សម្រាប់បណ្ដាសេដ្ឋវិទូទាំងឡាយ។ ប៉ុន្តែច្រើនឆ្នាំកន្លងទៅ រដ្ឋាភិបាលជាច្រើនចាប់ផ្ដើមគិតថាផលិតផលក្នុងស្រុកសរុប មិនគ្រប់គ្រាន់នោះទេ ទោះបីជាវាប្រយោជន៍ខ្ពស់យ៉ាងណាក៏ដោយសម្រាប់ការវាស់វែងជីវភាពរស់នៅ។
ចាប់ពីឆ្នាំ ១៩៩០ អង្គការសហប្រជាជាតិចាប់ផ្ដើមចាត់ថ្នាក់បណ្ដាប្រទេស តាមសន្ទស្សន៍អភិវឌ្ឍន៍មនុស្ស រួមបញ្ចូលគ្នានៃ កម្រិតអាយុ ការអប់រំ និង ផលិតផលក្នុងស្រុកសរុប។ តាមរយៈការវាស់វែងនេះក្នុងឆ្នាំ ២០០៩ សហរដ្ឋអាមេរិក ជាប់ចំណាត់ថ្នាក់លេខ ១៣ ក្រោមកាណាដានិងអៀរឡង់ ដែលជាប្រទេសមានផលិតផលក្នុងស្រុកសរុបក្នុងម្នាក់ ស្ថិតនៅក្រោមសហរដ្ឋអាមេរិក។ (ប៊ូតាន់ ចំនាត់ថ្នាក់លេខ ១៣២)ក្នុងឆ្នាំ ២០០៨ គណៈកម្មការសេដ្ឋកិច្ចបារាំង ដឹកនាំដោយម្ចាស់ពានរង្វាន់ណូបែល Joseph Stiglitz បានធ្វើការកែតម្រូវ ទៅលើផលិតផលក្នុងស្រុកសរុបនិងការអភិឌ្ឍន៍ នៃស្ថិតិជាតិជំនាន់ថ្មី ដើម្បីវាស់វែងកត្តាផ្សេងៗដូចជា សេរីភាពនយោបាយ សុវត្ថិភាពរាងកាយ និង ស្ថិរភាពការងារ ។ គម្រោងត្រូវបានរៀបចំឡើងដោយ អង្គការសេដ្ឋកិច្ច សហប្រតិបត្តិការណ៍និងការអភិវឌ្ឍន៍ ដែលមានការចូលរួមពីបណ្ដាប្រទេសអ្នកមានបំផុតជាច្រើន។ បើទោះជាមានឥទ្ធិពលបែបនេះក៏ដោយ ក៏ផលិតផលក្នុងស្រុកសរុប សម្រាប់មនុស្សម្នាក់នៅតែត្រូវបានទទួលស្គាល់យ៉ាងទូលំទូលាយសម្រាប់ការវាស់វែងជីវភាពរស់នៅរបស់ជាតិមួយ។
Comments
Post a Comment