រូបិយវត្ថុបានបំរើអតិថិជនក្នុងជីវភាពរស់នៅប្រចាំថ្ងៃ ជាពិសេសក្នុងដំណើរការជំនួញក្តី និង សេវាកម្មហិរញ្ញវត្ថុក្ដី។ រូបិយវត្ថុមានតួនាទីនៅក្នុងសេដ្ឋកិច្ចដូចខាងក្រោមៈ
-មធ្យោបាយក្នុងការដោះដូរៈ លុយធ្វើឲ្យស្រួលក្នុងការដោះដូរទំនិញនិងសេវាកម្ម។ មនុស្សម្នាក់ៗ ត្រូវការរូបិយវត្ថុដើម្បីប្រើប្រាស់នៅក្នុងប្រតិបត្តិការដោះដូររបស់ពួកគេ ដូចជាការទិញទំនិញ ឫ សេវាកម្មរបស់ពួកគេត្រូវការ រីឯអង្គភាពអាជីវកម្ម ត្រូវការរូបិយវត្ថុ ដើម្បីចំនាយលើ ប្រាក់បៀវត្សរបស់បុគ្គលិក ទិញឧបករណ៏ហើយនឹងវត្ថុដើមផ្សេងៗដើម្បីបំរើអាជីវកម្មរបស់ពួកគេ។ ចំនែកឯធនាគាវិញត្រូវការរូបិយវត្ថុក្នុងកម្រិតណាមួយដើម្បីបំរើការឲ្យតម្រូវការដកសាច់ប្រាក់ពីសំណាក់អតិថិជនរបស់ខ្លួនផ្តល់ជាឥណទាន និងសម្រាប់បំរើនូវសេវាទូទាត់ផ្សេងៗទៀត។ តម្រូវការទាំងនេះហៅថា តម្រូវការរូបិយវត្ថុ ដើម្បីចម្លងការ ហើតម្រូវការនេះ ប្រែប្រួលទៅតាមកម្រិតចំណូលមានតែនាម (Nominal GDP) ព្រោះបុគ្គលិក ក៏ដូចជាអង្គភាព អាជីវកម្មដែរ គឺត្រូវការរូបិយវត្ថុច្រើនជាងមុនដើម្បីចម្លងការ ប្រសិនបើកម្រិតថ្លៃ និង កម្រិតផលិតផល (output) មានការកើនឡើង។
-វិវត្តន៏ក្នុងសេដ្ឋកិច្ចៈ ក្នុងរដ្ឋទំនើបសព្វថ្ងៃ លុយ ជាវត្ថុសំខាន់បំផុតខ្វះមិនបាន សំរាប់ មានដំណើការសេដ្ឋកិច្ច ហើយវាក៏ជាអ្នកធ្វើឲ្យមាន វិបត្តិហិរញ្ញវត្ថុ។ ចំណែកឯ សង្គមគ្រួសារវិញ គឺចាំបាច់ត្រូវរក្សារទុកនូវរូបិយវត្ថុក្នុងកំរិត ណាមួយសម្រាប់ ប្រឈរមុខនឹងហានិភ័យនានា ដែលកើតនៅពលអនាគត ដែលពុំអាចគ្រងទុកជាមុនបាន ដូចជាជំងឺឈឺថ្កាត់ គ្រោះធម្មជាតិ អគ្គីភ័យ ឫក៏វិបត្តិសេដ្ឋកិច្ចជាដើម។ តម្រូវការរូបិយវត្ថុ ក្នុងការការពារហានីភ័យបែបនេះហៅថា តម្រូវការរូមបិយវត្ថុដើម្បីបង្កាទុក ហើយតម្រូវការនេះប្រែប្រួលទៅតាមកំរិតមានតែនាម (y) ។
-ប្រាសចាកភាពតោកយ៉ាកៈ លុយធ្វើឲ្យប្រាសចាកនូវចំនុចខ្វះខាតមួយចំនួនក្នុងការធ្វើហិរញ្ញប្បទាន ដើម្បីកំចាត់នូវឧបសគ្គនានា ក្នុងគោលបំណងសម្រេចបាននូវ គោលដៅសង្គម និង សេដ្ឋកិច្ច។
Comments
Post a Comment