បុព្វហេតុនៃការកើតឡើងនៃរូបិយវត្ថុ



រូបិយវត្ថុគឺកើតឡើងតាមរយៈការដោះដូរនូវទំនិញច្រើនប្រភេទផ្សេងៗគ្នារបស់ជនជាតិចខុសៗគ្នា។ ដូចនេះ ពួកគេធ្វើការដោះដូរនូវទំនិញជាមួយទំនិញ ដោយចាត់ទុកទំនិញជារូបិយវត្ថុ អាស្រ័យទៅតាមការពេញនិយមរបស់ពួកគេ។ ដោយសាទំនិញខ្លះពិបាកក្នុងការដាក់តាមខ្លួន និង ពិបាកដោះដូររកទំនិញដែលមានតំលៃស្មើ និង មាន ការវិវត្តន៏របស់សម័យកាល (ឧស្សាហកម្ម) ផងនោះ រូបិយវត្ថុត្រូវបានគេជ្រើសយក លោហៈធាតុ និង នៅចុងក្រោយមកទៀតគេជ្រើសរើសយក មាស ព្រោះមាស វាជាវត្ថុដែលមានតំលៃជាងទំនិញដ៏ទៃទៀតផ្សេងៗ នោះគឺៈ
-មានតំលៃនិងគុណភាពខ្ពស់ (មាសសុទ្ធមិនខ្លាចភ្លើង)
-ងាយស្រួលក្នុងការកាត់ជាចំណែចតូចៗ និង មិនជះឥទ្ធិពលដល់តំលៃរបស់វា
-ងាយស្រួលយកតាមខ្លួន ពីព្រោះបរិមាណតិចតួចនៃមាស វាមានតំលៃដ៏ច្រើន រឺ ធំ
-ងាយស្រួលក្នុងការអនុវត្តនូវមុខងារឧនបករណ៏ផ្ទុកតំលៃរបស់រូបិយវត្ថុ

     ការពេញនិយមប្រើប្រាស់មាសជារូបិយវត្ថុ បានធ្វើឲ្យតំលៃកាន់តែខ្ពស់ឡើងៗ ព្រោះបរិមាណមានកំរិតមួយកំណត់។ តាមរយៈការឡើងថ្លៃនៃមាស  បានធ្វើឲ្យការកាត់ជាចំនែកតូចៗ (ទោះបីជាកាត់តូចៗក៏ដោយ វានៅតែមានតំលៃខ្ពស់ដដែល) ដើម្បីទិញទំនិញ។ ហេតុដូចនេះ ពួកគេត្រូវស្វែងរករូបិយវត្ថុថ្មី ដែលមានលក្ខណៈងាយស្រួលជាងមាស។
មនុស្សជាច្រើនបានស្គាល់ រូបិយវត្ថុ រឺភាសាសាមញ្ញមួយហៅថា លុយ ប៉ុន្តែ មានពេលខ្លះគេពិបាករកពាក្យមកពន្យល់ថាៈ អ្វីទៅជារូបិយវត្ថុនោះ? តាមធម្មតា យើងអាចអោយនិយមន័យបានច្រើនយ៉ាងទៅលើពាក្យនេះតែសំរាប់សេដ្ឋកិច្ច បានលើកយកនិយមន័យបីគឺ៖
-រូបិយវត្ថុៈ គឺជាផលិតផលដ៏សំខាន់មួយនៅក្នុងសេដ្ឋកិច្ចទីផ្សារ ដើម្បីលក្ខណៈងាយស្រួល ដល់ដំណើការដោះដូរទំនិញ រឺ សេវា។
-រូបិយវត្ថុៈ គឺជាវត្ថុមួយដែលត្រូវបានគេប្រើប្រាស់ជាមធ្យោបាយមកដោះដូរ សេវា នឹង ទូទាត់បំណុលផ្សេងៗ។
-រូបិយវត្ថុៈ គឺអ្វីៗទាំអស់ដែលត្រូវបានទទួលស្គាល់ក្នុងការទុទាត់ជាមួយទំនិញ សេវា នឹងក្នុងការសងបំណុល។


Comments