ផលិតផលក្នុងស្រុកសរុប(GDP) គឺជាតម្លៃសរុបនៃទំនិញនិងសេវាដែលបានផលិតក្នុងសេដ្ឋកិច្ចមួយ ដែលជាការវាស់វែងសកម្មភាពសេដ្ឋកិច្ច។ យើងបូកតម្លៃនៃទំនិញនិងសេវាទាំងអស់ដេលបានផលិតក្នុងមួយឆ្នាំ ដូចជាពី ទូរស័ព្ទ សៀវភៅ DVDs កុំព្យូទ័រ សេវាកាត់សក់ និងតន្រ្តីជាដើម ទៅក្នុងគោលដៅនៃ(GDP) ។ ការិយាល័យវិភាគសេដ្ឋកិច្ច របស់អាមេរិក គណនា(GDP) ទៅតាមត្រីមាស ដោយផ្អែកលើមូលដ្ឋានដែលផ្ដល់ដោយ ភ្នាក់ងាររដ្ឋាភិបាលផ្សេងៗដូចជា ការិយាល័យជំរឿន និងការិយាល័យ ស្ថិតិការងារ។ (GDP)របស់អាមរិកថ្មីៗនេះ ប្រមាណជា ១៥ទ្រីលានដុល្លា ដែលជាមធ្យមជាង ៤០,០០០ ដុល្លាក្នុងម្នាក់។ សម្រាប់កម្ពុជាយើងប្រមាណជា ២០.០២ប៊ីលានដុល្លា ដែលជាមធ្យមជាង១,២៦៩.៩១ដុល្លាអាមេរិក
មាននិយមន័យនិងវិធីសាស្រ្តមួយចំនួនដើម្បីវាស់វែង (GDP) ។ ដំបូងនិយមន័យរបស់យើងអំពី(GDP) ទោលើទំនិញនិងសេវាដែលបានផលិត។ យើងនឹងអោយនិយមន័យ(GDP)ទៅលើចំនាយនិងចំណូលផងដែរ ៖(GDP) គឺជាផលបូកនៃចំណូលរបស់គ្រប់គ្នាក្នុងសេដ្ឋកិច្ច និងជាផលបូកនៃចំនួនចំនាយសម្រាប់ទំនិញនិងសេវា ក្នុងសេដ្ឋកិច្ចផងដែរ។ និយមន័យផ្សេងៗនៃ (GDP) សមមូលគ្នា ព្រោះផលបូកនៃចំណូលនិងផលបូកនៃចំនាយ ក្នុងសេដ្ឋកិច្ចគឺស្មើរគ្នា ដែលស្មើរនឹងផលិតផលសរុបផងដែរ។ នេះគឺជាហេតុផលដែលសមស្របព្រោះពេលមានអ្នកទិញ គឺមានអ្នកលក់សម្រាប់គ្រប់ទំនិញនិងសេវាដែលបានផលិតក្នុងសេដ្ឋកិច្ច ។ ពេលអ្នកចំនាយលើថ្លៃកាត់សក់ ១៥ដុល្លា នៅហាងអ្នកកាត់សក់ក្នុងភូមិរបស់អ្នក ចំនាយរបស់អ្នក់១៥ដុល្លានោះគឺជាចំណូល សម្រាប់ការកាត់សក់របស់អ្នកកាត់សក់ក្នុងភូមិអ្នកនោះដែរ ដែលបានផលិតសេវាកាត់សក់១៥ដុល្លា។

Comments
Post a Comment