ទឹមសេះជាមួយលា

Related image

          ទស្សនវិទូអង់ទីសែនបានប្រាប់បូរីជននៅទីក្រុងអាតែន ឱ្យទឹមនង្គ័លដោយមិនបាច់ពិនិត្យពិច័យអ្វីទាំងអស់ ដោយយកសេះមកទឹមជាមួយនឹងលា។ លុះមានអ្នកខ្លះនិយាយមកឱ្យគាត់ថា ធ្វើដូច្នេះមិនជាការល្អទេ ដោយហេតុថា សត្វលាមិនមានលក្ខណៈត្រឹមត្រូវសម្រាប់ភ្ជួរដីសោះឡើយ នោះគាត់បានឆ្លើយតបវិញថា៖ «អស់លោកចង់និយាយថាយ៉ាងម៉ែចក៏បានដែរ នៅពេលពួកអស់លោកបោះឆ្នោតជ្រើសរើសពួកចៅក្រមដើម្បីធ្វើគណកម្មការរដ្ឋាភិបាលតើអស់លោកមានបានសង្កេតមើលថាតើពួកអស់លោកទាំងនេះមាន ឫគ្មានលក្ខណៈត្រឹមត្រូវដើម្បីធ្វើការគ្រប់គ្រងប្រទេសជាតិឫទេ?អស់លោកគ្រាន់តែធ្វើការសម្រេចជ្រើសរើសទៅ នោះវាជាការចប់គ្រប់គ្រាន់ទៅហើយ។
ប្រភព៖ FENELON

Comments