តាមការព្យាករណ៍ កំណើនសេដ្ឋកិច្ចកម្ពុជានៅក្នុងឆ្នាំ២០១៨ត្រូវបានទ្រទ្រង់ដោយ ៖
ទី១)-កំណើននៃវិស័យឧស្សហកម្មប្រមាណ ៨,៦%ដែលគាំទ្រដោយអនុវិស័យឧស្សាហកម្មមិនមែនកាត់ដេរជាពិសេសលើផលិតកម្មគ្រឿងបង្គុំអេឡិចត្រូនិច ម្ហូបអាហារ និងភេសជ្ជៈដែលបានជួយបំពេញបន្ថែមឱ្យមានការថមថយចុះបន្តិច ប៉ុន្តែកំណើននេះនៅតែខ្ពស់ដោយសារសំណង់ប្រភេទពណិជ្ជកម្មនិងការងាកទៅរកសំណង់លំនៅដ្ឋានតម្លៃសមរម្យ ចំណេកឯការថមថយនៃអនុវិស័យកាត់ដេរ គឺបណ្ដាលមកពីការកើនឡើងប្រាក់ឈ្នួលអប្បរមា ដែលធ្វើអោយប៉ះពាល់ដល់ភាពប្រកួតប្រជែងរបស់កម្ពុជា និងភាពស្ទាក់ស្ទើរនៃការបញ្ជាទិញ។
ទី២)-វិស័យសេវាកម្មបន្តកំណើនប្រមាណ៧.៦% ដែលគាំទ្រដោយកំណើនខ្ពស់នៃអនុវិស័យលក់ដុំ រាយ អនុវិស័យដឹកជញ្ជូននិងទូរគមនាគមន៍ ព្រមទាំងអនុវិស័យសេវាកម្មផ្សេងៗ តាមរយៈការកើនឡើងការប្រើប្រាស់ក្នុងស្រុក ដោយសារការកើនឡើង ប្រាក់ឈ្នួលអប្បបរមា និងប្រាក់បៀរវត្សរបស់មន្ត្រីរាជការ ស្របនឹងការបន្តគោលនយោបាយវិត្ថារកម្មរបស់រាជរដ្ឋាភិបាល ដែលជួយជំរុញដល់សកម្មភាពសេដ្ឋកិច្ច ។ ជាមួយគ្នានេះដែរអនុវិស័យ អចលនទ្រព្យ នៅតែបន្តកំណើន រឹងមាំ ស្របតាមនិន្នាការនៃអនុវិស័យសំណង់ ខណ
ៈដែលអនុវិស័យសណ្ធាគារ និងភោជនីយដ្ឋានត្រូវបានរំពឹងថាមានកំណើនថមថយបន្តិច។
ទី៣)-វិស័យកសិកម្មអាចសម្រេចកំណើនក្នុងរង្វង់២.០% ទ្រទ្រង់ដោយអនុវិស័យដំណាំនិងជលផល ដោយសារភាពប្រសើរឡើងនៃប្រព័ន្ធស្រោចស្រព និងការរំពឹងទុកលក្ខខណ្ឌអំណោយផលនៃកត្តាអាកាសធាតុ។
ប្រភព៖ថវិការសង្ខេប២០១៨ នាយកដ្ឋានថវិការនីយកម្ម នៃអគ្គនាយកដ្ឋានថវិការរបស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
Comments
Post a Comment